ព័ត៌មានថ្មីៗ
  1. ឯកឧត្ដម តឹក រ៉េត សំរេច ប្រធានក្រុមការងារ រដ្ឋាភិបាលជំនួសមុខអោយឯឧត្តម សាយសំអាល់ បាននាំយកអំណោយ សម្ភារៈប្រើប្រាស់ នឹកទឹកអាកុល ភេសជ្ជៈមួយចំនួនធំ ប្រគល់ជូនលោក អុីសុខ ឡេងអភិបាលក្រុងព្រះសីហនុ 
  2. សម្តេចហ៊ុន សែនប្រកាស​ផ្អាក​ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាតិ..
  3. ក្រសួងសុខាភិបាល៖ មានករណីព្យាបាលជាសៈស្បើយ៥នាក់ និងរកឃើញវិជ្ជមានកូវីដ១៩ថ្មី ១នាក់ ជាជនជាតិវៀតណាម
  4. ស៊ែរចែករំលែក! អនុក្រឹតកែសម្រួលថ្មី ប្រើទូរស័ព្ទពេលបើកបរពិន័យធ្ងន់ក ម៉ូតូ ៨ ម៉ឺនរៀល រថយន្តធុនស្រាល ១២ ម៉ឺនរៀល
  5. រត់មិនរួចទេ!! មេីលមុខមន្ត្រីប៉ូលិសចិត្តឃោរឃៅបាញ់សម្លាប់ស្រ្តីអតីតជាប្រពន្ធនិងកូនរងរបួសចាប់បានខណ្ឌសែនសុខហេីយ
  6. ពិតជារន្ធត់ណាស់ករណីគ្រោះថ្នាក់បណ្ដាលអោយមានមនុស្សស្លាប់ 
  7. ជាប់ពន្ធនាគារ៤ឆ្នាំមិនរាងចាលចេញមកវិញជួញដូរគ្រឿងញៀនដដែលចាប់ម្តងទៀតជនសង្ស័យ២នាក់
  8. ក្រោយពេលដែលភាគីថៃបិទច្រកទ្វារព្រំដែនកម្ពុជា.ថៃបានបន្តដឹកបញ្ជូនពលករខ្មែរចូលតាមច្រកអូរបីជាន់១ថ្ងៃជិត២០០នាក់
  9. សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់មន្ត្រីប៉ូលិសម្នាក់ទាំងយប់ ដែលរត់គេចខ្លួនពីខណ្ឌសែនសុខទៅពួនសង្ងំលាក់ខ្លួននៅដែនដីខេត្តកណ្តាល ក្រោយពីប្រើកាំភ្លើងបាញ់សម្លាប់អតីតប្រពន្ធនិងកូនរងរបួស
  10. លោកជំទាវឧត្តមសេនីយ៍ឯក អ៊ុក ដារ៉ាអគ្គនាយករង នៃអគ្គនាយកដ្ធានភស្តុភា ហិរញ្ញវត្ថុ ក្រសួងការពារជាតិបរិច្ចាគថវិកាចំនួន៥លានរៀលនិងឧត្តមសេនីយ៍ទោរៀម ទិត្យបរិច្ចាគថវិកាចំនួន៥លានរៀលដែរជូនដល់រាជរដ្ធាភិបាលកម្ពុជា ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងវិរុសកូវិដ-១៩
  11. នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson ពេលនេះកំពុងស្ថិតក្នុងស្ថានភាពដាក់អុកស៊ីហ្សែន ដើម្បីព្យាបាលជំងឺ Covid-19
  • ភ្នំពេញ
  • ធ្វើបច្ចុប្បន្នភាពចុងក្រោយ : 2020-04-07 14:30:04.0
សន្តិសុខសង្គម

សម្តេចហ៊ុន សែនប្រកាស​ផ្អាក​ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាតិ..

រាជធានីភ្នំពេញ៖ប្រមុខ​រាជរដ្ឋាភិបាល​បានប្រកាស​សម្រេចចិត្ត​ផ្អាក​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ។

សម្តេច​បាន​បន្តថា​ត្រូវ​ផ្អាក​ចូលឆ្នាំ​ខ្មែរ​ហើយ​តម្រូវ​ឲ្យ​ស្ថាប័នរដ្ឋ​និង​ឯកជន​ធ្វើការ​ធម្មតា​ហើយ​រដ្ឋ​នឹង​សង​វិញ​នៅពេល​សមស្រប​ចំនួន ៥ ថ្ងៃ ។ សម្តេច​លើកឡើងថា​កន្លែង​រោងចក្រ និង ក្រុមហ៊ុន​គឺជា​កន្លែង​ដែលមាន​សុវត្ថិភាព​បំផុត​នៅពេលនេះ ។ នៅតាម​រោងចក្រ​នៅតាម​ក្រុមហ៊ុន​នៅតាម​ស្ថាប័ន​គឺជា​ជម្រើស​សុវត្ថិភាព​បំផុត​ហើយ​បើ​ទុក​បណ្ដោយ​ឲ្យ​ទៅ​ដើរលេង​សភាពការណ៍​នេះ​ក្រោយ​ចូលឆ្នាំ​ខ្មែរ​អាច​នឹងមាន​ហានិភ័យ​ខ្ពស់បំផុត ។​
​សម្តេច​បន្តថា​សុំ​បងប្អូន​មន្ត្រីរាជការ​របស់​យើង​ក៏​ដូច​កម្មករ​កម្មការិនី​របស់​យើង​មេត្តា​យោគយល់​ចំពោះ​ការលំបាក​របស់​ប្រទេសជាតិ​មិនមែន​ការលំបាក​របស់​រាជរ​ដ្ឋា​ភិ​បាល​ទេ​។​
​រាជរដ្ឋាភិបាល​សំណូមពរ​សូម​ឲ្យ​មានការ​កាត់បន្ថយ​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ពី​ភ្នំពេញ​ទៅ​ជនបទ​ឬ​ទៅ​ស្រុកកំណើត​និង​ទៅកាន់​រមណីយដ្ឋាន​នានា​ដែលជា​ការនាំ​មេរោគ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ហើយ​ការទទួល​ទេវតា​នៅតាម​ផ្ទះ​គឺ​ធ្វើ​រៀងៗ​ខ្លួន​ទៅ ។​រដ្ឋ​ហាមឃាត់​តែ​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ដែលមាន​ការជួបជុំ​លេងល្បែង​ឬ​ដើរ​កម្សាន្ត​តែប៉ុណ្ណោះ ប៉ុន្តែ​ការទទួល​នៅតាម​ផ្ទះ​តាម​វត្ត​អារាម​គឺអាច​ធ្វើបាន​ជាធម្មតា ។​
​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​បែបនេះ​នៅ​ព្រឹក​ថ្ងៃទី​៧ ខែមេសា​ឆ្នាំ​២០២០​នៅក្នុង​ស​ន្និ សីទ​សារព័ត៌មាន​ពាក់ព័ន្ធ​បច្ចុប្បន្ន ភាព​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​វិមាន​សន្តិ ភាព​។

បុណ្យចូលឆ្នាំថ្មីបីថ្ងៃនឹងចូលមកដល់នៅថ្ងៃទី១៣ខែមេសាខាងមុខ៕

  • ពាក្យទាក់ទង:

ចែករំលែកព័ត៌មាននេះ!