ព័ត៌មានថ្មីៗ
  1. ឯកឧត្ដម តឹក រ៉េត សំរេច ប្រធានក្រុមការងារ រដ្ឋាភិបាលជំនួសមុខអោយឯឧត្តម សាយសំអាល់ បាននាំយកអំណោយ សម្ភារៈប្រើប្រាស់ នឹកទឹកអាកុល ភេសជ្ជៈមួយចំនួនធំ ប្រគល់ជូនលោក អុីសុខ ឡេងអភិបាលក្រុងព្រះសីហនុ 
  2. សម្តេចហ៊ុន សែនប្រកាស​ផ្អាក​ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាតិ..
  3. ក្រសួងសុខាភិបាល៖ មានករណីព្យាបាលជាសៈស្បើយ៥នាក់ និងរកឃើញវិជ្ជមានកូវីដ១៩ថ្មី ១នាក់ ជាជនជាតិវៀតណាម
  4. ស៊ែរចែករំលែក! អនុក្រឹតកែសម្រួលថ្មី ប្រើទូរស័ព្ទពេលបើកបរពិន័យធ្ងន់ក ម៉ូតូ ៨ ម៉ឺនរៀល រថយន្តធុនស្រាល ១២ ម៉ឺនរៀល
  5. រត់មិនរួចទេ!! មេីលមុខមន្ត្រីប៉ូលិសចិត្តឃោរឃៅបាញ់សម្លាប់ស្រ្តីអតីតជាប្រពន្ធនិងកូនរងរបួសចាប់បានខណ្ឌសែនសុខហេីយ
  6. ពិតជារន្ធត់ណាស់ករណីគ្រោះថ្នាក់បណ្ដាលអោយមានមនុស្សស្លាប់ 
  7. ជាប់ពន្ធនាគារ៤ឆ្នាំមិនរាងចាលចេញមកវិញជួញដូរគ្រឿងញៀនដដែលចាប់ម្តងទៀតជនសង្ស័យ២នាក់
  8. ក្រោយពេលដែលភាគីថៃបិទច្រកទ្វារព្រំដែនកម្ពុជា.ថៃបានបន្តដឹកបញ្ជូនពលករខ្មែរចូលតាមច្រកអូរបីជាន់១ថ្ងៃជិត២០០នាក់
  9. សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់មន្ត្រីប៉ូលិសម្នាក់ទាំងយប់ ដែលរត់គេចខ្លួនពីខណ្ឌសែនសុខទៅពួនសង្ងំលាក់ខ្លួននៅដែនដីខេត្តកណ្តាល ក្រោយពីប្រើកាំភ្លើងបាញ់សម្លាប់អតីតប្រពន្ធនិងកូនរងរបួស
  10. លោកជំទាវឧត្តមសេនីយ៍ឯក អ៊ុក ដារ៉ាអគ្គនាយករង នៃអគ្គនាយកដ្ធានភស្តុភា ហិរញ្ញវត្ថុ ក្រសួងការពារជាតិបរិច្ចាគថវិកាចំនួន៥លានរៀលនិងឧត្តមសេនីយ៍ទោរៀម ទិត្យបរិច្ចាគថវិកាចំនួន៥លានរៀលដែរជូនដល់រាជរដ្ធាភិបាលកម្ពុជា ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងវិរុសកូវិដ-១៩
  11. នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson ពេលនេះកំពុងស្ថិតក្នុងស្ថានភាពដាក់អុកស៊ីហ្សែន ដើម្បីព្យាបាលជំងឺ Covid-19
  • ភ្នំពេញ
  • ធ្វើបច្ចុប្បន្នភាពចុងក្រោយ : 2020-04-07 14:30:04.0
សន្តិសុខសង្គម

រត់មិនរួចទេ!! មេីលមុខមន្ត្រីប៉ូលិសចិត្តឃោរឃៅបាញ់សម្លាប់ស្រ្តីអតីតជាប្រពន្ធនិងកូនរងរបួសចាប់បានខណ្ឌសែនសុខហេីយ

រាជធានីភ្នំពេញ៖​ ទីបំផុតសមត្ថកិច្ចបានតាមប្រមាញ់ចាប់​ ខ្មាន់កាំភ្លេីងជាមន្ត្រីប៉ូលិសបាននៅស្រុកកៀនស្វាុយខេត្តកណ្តាល​  កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោ២០ និង១០នាទី មានករណីឃាតកម្មមួយកេីតឡេីង នៅចំណុចមុខមន្ទីរពេទ្យសែនសុខ (IU) ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ប្រេីអាវុធខ្លីបាញ់ជនរងគ្រោះបណ្តាលឲ្យស្លាប់០១ នាក់ និងរបួស ០១នាក់) ។

 

អ្វីសំខាន់ដោយមានការសហការរវាងនាយកដ្ឋានព្រហ្មទណ្ឌ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វេីការតាមឃាត់ខ្លួនជនដៃដល់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នៅវេលាម៉ោង ២៣:៣០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ។ 

ចំពោះករណីបាញ់ប្រហារនេះកេីតឡេីងដោយសារគំនុំ និងខឹង ជាមួយនឹងអតីតភរិយា ដែលបានលែងលះគ្នាដាច់ស្រេចហេីយ ក៏មានស្រាលក្រមសម្រេចលេីការលែងលះនេះតាំងពីខែមករា ឆ្នាំ២០២០ មកម្ល៉េះ ។ 

ជនសង្ស័យឈ្មោះ ជា ចាន់បូរ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពប្រើកាំភ្លើងខ្លីបាញ់លើនរងគ្រោះចំនួន០២នាក់៖ 
១-ឈ្មោះ សូរ ពៅមរកត ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ(ស្លាប់) ។ 
២-ឈ្មោះ ជា អារីយ៉ា ភេទស្រី អាយុ០៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ(របួសធ្ងន់) សម្រាកព្យាបាលនៅមន្ទីពេទ្យកុមារជាតិ ។ 

សម្ភារៈដកហូត អាវុធខ្លី០១ដើម ម៉ាករ៉ូឡូ ពណ៌ខ្មៅ លេខ១០៥៥៣ គ្រាប់ចំនួន ០២គ្រាប់ , សំបកគ្រាប់ ០២គ្រាប់ ។ 

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ អនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

  • ពាក្យទាក់ទង:

ចែករំលែកព័ត៌មាននេះ!