ព័ត៌មានថ្មីៗ
  1. ឯកឧត្ដម តឹក រ៉េត សំរេច ប្រធានក្រុមការងារ រដ្ឋាភិបាលជំនួសមុខអោយឯឧត្តម សាយសំអាល់ បាននាំយកអំណោយ សម្ភារៈប្រើប្រាស់ នឹកទឹកអាកុល ភេសជ្ជៈមួយចំនួនធំ ប្រគល់ជូនលោក អុីសុខ ឡេងអភិបាលក្រុងព្រះសីហនុ 
  2. សម្តេចហ៊ុន សែនប្រកាស​ផ្អាក​ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាតិ..
  3. ក្រសួងសុខាភិបាល៖ មានករណីព្យាបាលជាសៈស្បើយ៥នាក់ និងរកឃើញវិជ្ជមានកូវីដ១៩ថ្មី ១នាក់ ជាជនជាតិវៀតណាម
  4. ស៊ែរចែករំលែក! អនុក្រឹតកែសម្រួលថ្មី ប្រើទូរស័ព្ទពេលបើកបរពិន័យធ្ងន់ក ម៉ូតូ ៨ ម៉ឺនរៀល រថយន្តធុនស្រាល ១២ ម៉ឺនរៀល
  5. រត់មិនរួចទេ!! មេីលមុខមន្ត្រីប៉ូលិសចិត្តឃោរឃៅបាញ់សម្លាប់ស្រ្តីអតីតជាប្រពន្ធនិងកូនរងរបួសចាប់បានខណ្ឌសែនសុខហេីយ
  6. ពិតជារន្ធត់ណាស់ករណីគ្រោះថ្នាក់បណ្ដាលអោយមានមនុស្សស្លាប់ 
  7. ជាប់ពន្ធនាគារ៤ឆ្នាំមិនរាងចាលចេញមកវិញជួញដូរគ្រឿងញៀនដដែលចាប់ម្តងទៀតជនសង្ស័យ២នាក់
  8. ក្រោយពេលដែលភាគីថៃបិទច្រកទ្វារព្រំដែនកម្ពុជា.ថៃបានបន្តដឹកបញ្ជូនពលករខ្មែរចូលតាមច្រកអូរបីជាន់១ថ្ងៃជិត២០០នាក់
  9. សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់មន្ត្រីប៉ូលិសម្នាក់ទាំងយប់ ដែលរត់គេចខ្លួនពីខណ្ឌសែនសុខទៅពួនសង្ងំលាក់ខ្លួននៅដែនដីខេត្តកណ្តាល ក្រោយពីប្រើកាំភ្លើងបាញ់សម្លាប់អតីតប្រពន្ធនិងកូនរងរបួស
  10. លោកជំទាវឧត្តមសេនីយ៍ឯក អ៊ុក ដារ៉ាអគ្គនាយករង នៃអគ្គនាយកដ្ធានភស្តុភា ហិរញ្ញវត្ថុ ក្រសួងការពារជាតិបរិច្ចាគថវិកាចំនួន៥លានរៀលនិងឧត្តមសេនីយ៍ទោរៀម ទិត្យបរិច្ចាគថវិកាចំនួន៥លានរៀលដែរជូនដល់រាជរដ្ធាភិបាលកម្ពុជា ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងវិរុសកូវិដ-១៩
  11. នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson ពេលនេះកំពុងស្ថិតក្នុងស្ថានភាពដាក់អុកស៊ីហ្សែន ដើម្បីព្យាបាលជំងឺ Covid-19
  • ភ្នំពេញ
  • ធ្វើបច្ចុប្បន្នភាពចុងក្រោយ : 2020-04-07 14:30:04.0
សន្តិសុខសង្គម

ជាប់ពន្ធនាគារ៤ឆ្នាំមិនរាងចាលចេញមកវិញជួញដូរគ្រឿងញៀនដដែលចាប់ម្តងទៀតជនសង្ស័យ២នាក់

ជាប់ពន្ធនាគារ៤ឆ្នាំមិនរាងចាលចេញមកវិញជួញដូរគ្រឿងញៀនដដែលចាប់ម្តងទៀតជនសង្ស័យ២នាក់

បន្ទាយមានជ័យ៖ជាប់ពន្ធនាគារ៤ឆ្នាំមិនរាងចាលចេញមកវិញជួញដូរគ្រឿងញៀនដដែលចាប់ម្តងទៀតជនសង្ស័យ២នាក់បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០។


ជនសង្ស័យ២នាក់មាន១.ឈ្មោះ នី សិឡា ភេទប្រុសអាយុ២៩ឆ្នាំរស់នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ២.ឈ្មោះ លី ទីណា ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិ.សង្កាត់ទឹកផ្លា ក្រុងសិរីសោភ័ណ។

លោកវរៈសេនីយ៍ទោ ង៉េង សុជា ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យមានវិធានការលុបបំបាត់បទល្មើសគ្រឿងញៀនការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ហើយកម្លាំងនគរបាលជំនាញបានចុះស្រាវជ្រាវកំណត់មុខសញ្ញាចុះងង្ក្រាបឃាត់ខ្លួនជនសង្ស័យ២នាក់នៅកន្លែងដោយឡែកពីគ្នាព្រមទាំងរឹបអូសវត្ថុតាងមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅខេទឹកកកចំនួន១០ថង់ឧបករជក់ទូរស័ព្ទដៃ៤គ្រឿង និងមធ្យោបាយរថយន្ត១គ្រឿងកាលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នៅភូមិសាស្គ្រក្រុងសិរីសោភ័ណ។

លោកបានបញ្ជាក់ថា៖ក្រោយពេលដែលឃាត់ខ្លួនជនសង្ស័យជាបន្តបន្តាប់បានចំនួន២នាក់ហើយបាននាំយកសាកសួរគឺជាមុខសញ្ញាដែលចេញពន្ធនាគារទើបបាន៤ឆ្នាំមិនរាំងចាយបានជួញដូរថ្នាំញៀនដ៍ដែលត្រូវបានកម្លាំងនគរបាលជំនាញស្រាវជ្រាវចាប់ខ្លួនព្រមទាំងវត្ថុតាងថ្នាំញៀនត្រូវបានកសាងសំណុំរឿងបញ្ចូនទៅសាលាដំនូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕ដោយ៖ចន្ត្រា

ចែករំលែកព័ត៌មាននេះ!