ព័ត៌មានថ្មីៗ
  1. ឯកឧត្ដម តឹក រ៉េត សំរេច ប្រធានក្រុមការងារ រដ្ឋាភិបាលជំនួសមុខអោយឯឧត្តម សាយសំអាល់ បាននាំយកអំណោយ សម្ភារៈប្រើប្រាស់ នឹកទឹកអាកុល ភេសជ្ជៈមួយចំនួនធំ ប្រគល់ជូនលោក អុីសុខ ឡេងអភិបាលក្រុងព្រះសីហនុ 
  2. សម្តេចហ៊ុន សែនប្រកាស​ផ្អាក​ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាតិ..
  3. ក្រសួងសុខាភិបាល៖ មានករណីព្យាបាលជាសៈស្បើយ៥នាក់ និងរកឃើញវិជ្ជមានកូវីដ១៩ថ្មី ១នាក់ ជាជនជាតិវៀតណាម
  4. ស៊ែរចែករំលែក! អនុក្រឹតកែសម្រួលថ្មី ប្រើទូរស័ព្ទពេលបើកបរពិន័យធ្ងន់ក ម៉ូតូ ៨ ម៉ឺនរៀល រថយន្តធុនស្រាល ១២ ម៉ឺនរៀល
  5. រត់មិនរួចទេ!! មេីលមុខមន្ត្រីប៉ូលិសចិត្តឃោរឃៅបាញ់សម្លាប់ស្រ្តីអតីតជាប្រពន្ធនិងកូនរងរបួសចាប់បានខណ្ឌសែនសុខហេីយ
  6. ពិតជារន្ធត់ណាស់ករណីគ្រោះថ្នាក់បណ្ដាលអោយមានមនុស្សស្លាប់ 
  7. ជាប់ពន្ធនាគារ៤ឆ្នាំមិនរាងចាលចេញមកវិញជួញដូរគ្រឿងញៀនដដែលចាប់ម្តងទៀតជនសង្ស័យ២នាក់
  8. ក្រោយពេលដែលភាគីថៃបិទច្រកទ្វារព្រំដែនកម្ពុជា.ថៃបានបន្តដឹកបញ្ជូនពលករខ្មែរចូលតាមច្រកអូរបីជាន់១ថ្ងៃជិត២០០នាក់
  9. សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់មន្ត្រីប៉ូលិសម្នាក់ទាំងយប់ ដែលរត់គេចខ្លួនពីខណ្ឌសែនសុខទៅពួនសង្ងំលាក់ខ្លួននៅដែនដីខេត្តកណ្តាល ក្រោយពីប្រើកាំភ្លើងបាញ់សម្លាប់អតីតប្រពន្ធនិងកូនរងរបួស
  10. លោកជំទាវឧត្តមសេនីយ៍ឯក អ៊ុក ដារ៉ាអគ្គនាយករង នៃអគ្គនាយកដ្ធានភស្តុភា ហិរញ្ញវត្ថុ ក្រសួងការពារជាតិបរិច្ចាគថវិកាចំនួន៥លានរៀលនិងឧត្តមសេនីយ៍ទោរៀម ទិត្យបរិច្ចាគថវិកាចំនួន៥លានរៀលដែរជូនដល់រាជរដ្ធាភិបាលកម្ពុជា ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងវិរុសកូវិដ-១៩
  11. នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson ពេលនេះកំពុងស្ថិតក្នុងស្ថានភាពដាក់អុកស៊ីហ្សែន ដើម្បីព្យាបាលជំងឺ Covid-19
  • ភ្នំពេញ
  • ធ្វើបច្ចុប្បន្នភាពចុងក្រោយ : 2020-04-07 14:30:04.0
សន្តិសុខសង្គម

ក្រោយពេលដែលភាគីថៃបិទច្រកទ្វារព្រំដែនកម្ពុជា.ថៃបានបន្តដឹកបញ្ជូនពលករខ្មែរចូលតាមច្រកអូរបីជាន់១ថ្ងៃជិត២០០នាក់

ក្រោយពេលដែលភាគីថៃបិទច្រកទ្វារព្រំដែនកម្ពុជា.ថៃបានបន្តដឹកបញ្ជូនពលករខ្មែរចូលតាមច្រកអូរបីជាន់១ថ្ងៃជិត២០០នាក់
បន្ទាយមានជ័យ៖ក្រោយពេលដែលភាគីថៃច្រកទ្វារព្រំដែនកម្ពុជា.ថៃបានបន្តដឹកបញ្ជូនពលករខ្មែរចូលតាមច្រកអូរបីជាន់១ថ្ងៃជិត២០០នាក់ដែលធ្វើការត្រួតពិនិត្យពីមន្ត្រីជំនាញយ៉ាងល្ងិតល្អន់ការពារទប់ស្កាត់វីរូសកូវីដ១៩។


គួររំលឹកថា៖ក្រោពេលដែលរាជរដ្ឋាភិបាលថៃបានបិតច្រទ្វារព្រំដែនកម្ពុជា.ថៃនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០កន្លងទៅ ដើម្បីការពារទប់ស្កាត់ការឆ្លងវីរ៉ូសកូរ៉ូណារឺកូវីដ១៩ដោយម្រូវអោយតឬរថយន្តដឹកទំនិញចេញចូលហើយឃើញមានពលករខ្មែរបានចូលមកវិញ១ថ្ងៃជាច្រើននាក់ចូលមកស្រុកកំណើតវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

ជាក់ស្តែងកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ប្រតិភូខេត្តជាប់ជាយដែនកម្ពុជា.ថៃបានជួបប្រជុំគ្នា នៅស្នាក់ការគយនិងរដ្ឋាករថៃច្រកក្លោងឡឹកប្រទេសថៃ ដោយអភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានស្នើសុំទៅភាគីថៃ២ចំណុច មានចំណុចទី១.ជួយសម្របសម្រួលដល់ប្រជាពលរដ្ឋកម្ពុជាដែលភាគីថៃចាប់បញ្ជូនមកវិញដើម្បីសហប្រតិបត្តិការគ្នាល្អទប់ស្កាត់វីរូសឆ្លងកូវី១៩សុំអោយយកដាក់នៅច្រកព្រំដែនបឹងត្រកួនស្រុកថ្មពួករឺដាក់នៅច្រកព្រំដែនម៉ាឡៃស្រុកម៉ាឡៃដើម្បីងាយស្រួយធ្វើការពិនិត្យដោយមន្ត្រីជំនាញ។ចំណុចទី២.សុំអោយភាគីថៃសម្រួលការដឹកកសិផលរបស់ប្រជាពលរដ្ឋជាប់ជាយដែនដូចច្រកព្រំដែនបឹងត្រកួនស្រុកថ្មពួករឺដាក់នៅច្រកព្រំដែនម៉ាឡៃស្រុកម៉ាឡៃ។

ជាការឆ្លើយតបរបស់ភាគីថៃឃើញថា៖កំណត់យកច្រកអូរបីជាន់ស្រុកអូរជ្រៅដឹកចូលពលករខ្មែរចាប់ពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០រហូតមករយៈពេលជិត១សប្តាហ៍នេះក្នុង១ថ្ងៃភាគីថៃដឹកចញ្ជូនពលករខ្មែរប្រមាណជិត២០០នាក់ចូលតាមច្រកអូរបីជាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅឈមភាគីថៃស្រុកគោកធ្យូង។ដោយឃើញមានមន្ត្រីជំនាញធ្វើការពិនិត្យដឹកជញ្ជូនទៅមណ្ឌលសុំចតក្រុងប៉ោយប៉ែតដោយបានការយកចិត្តទុកដាក់ពីឯឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥និងជាមេបញ្ជាការទឹសទី១បន្ទាយមានជ័យ៕ដោយ៖ចន្ត្រា

  • ពាក្យទាក់ទង:

ចែករំលែកព័ត៌មាននេះ!