ព័ត៌មានថ្មីៗ
  1. ឯកឧត្ដម តឹក រ៉េត សំរេច ប្រធានក្រុមការងារ រដ្ឋាភិបាលជំនួសមុខអោយឯឧត្តម សាយសំអាល់ បាននាំយកអំណោយ សម្ភារៈប្រើប្រាស់ នឹកទឹកអាកុល ភេសជ្ជៈមួយចំនួនធំ ប្រគល់ជូនលោក អុីសុខ ឡេងអភិបាលក្រុងព្រះសីហនុ 
  2. សម្តេចហ៊ុន សែនប្រកាស​ផ្អាក​ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាតិ..
  3. ក្រសួងសុខាភិបាល៖ មានករណីព្យាបាលជាសៈស្បើយ៥នាក់ និងរកឃើញវិជ្ជមានកូវីដ១៩ថ្មី ១នាក់ ជាជនជាតិវៀតណាម
  4. ស៊ែរចែករំលែក! អនុក្រឹតកែសម្រួលថ្មី ប្រើទូរស័ព្ទពេលបើកបរពិន័យធ្ងន់ក ម៉ូតូ ៨ ម៉ឺនរៀល រថយន្តធុនស្រាល ១២ ម៉ឺនរៀល
  5. រត់មិនរួចទេ!! មេីលមុខមន្ត្រីប៉ូលិសចិត្តឃោរឃៅបាញ់សម្លាប់ស្រ្តីអតីតជាប្រពន្ធនិងកូនរងរបួសចាប់បានខណ្ឌសែនសុខហេីយ
  6. ពិតជារន្ធត់ណាស់ករណីគ្រោះថ្នាក់បណ្ដាលអោយមានមនុស្សស្លាប់ 
  7. ជាប់ពន្ធនាគារ៤ឆ្នាំមិនរាងចាលចេញមកវិញជួញដូរគ្រឿងញៀនដដែលចាប់ម្តងទៀតជនសង្ស័យ២នាក់
  8. ក្រោយពេលដែលភាគីថៃបិទច្រកទ្វារព្រំដែនកម្ពុជា.ថៃបានបន្តដឹកបញ្ជូនពលករខ្មែរចូលតាមច្រកអូរបីជាន់១ថ្ងៃជិត២០០នាក់
  9. សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់មន្ត្រីប៉ូលិសម្នាក់ទាំងយប់ ដែលរត់គេចខ្លួនពីខណ្ឌសែនសុខទៅពួនសង្ងំលាក់ខ្លួននៅដែនដីខេត្តកណ្តាល ក្រោយពីប្រើកាំភ្លើងបាញ់សម្លាប់អតីតប្រពន្ធនិងកូនរងរបួស
  10. លោកជំទាវឧត្តមសេនីយ៍ឯក អ៊ុក ដារ៉ាអគ្គនាយករង នៃអគ្គនាយកដ្ធានភស្តុភា ហិរញ្ញវត្ថុ ក្រសួងការពារជាតិបរិច្ចាគថវិកាចំនួន៥លានរៀលនិងឧត្តមសេនីយ៍ទោរៀម ទិត្យបរិច្ចាគថវិកាចំនួន៥លានរៀលដែរជូនដល់រាជរដ្ធាភិបាលកម្ពុជា ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងវិរុសកូវិដ-១៩
  11. នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson ពេលនេះកំពុងស្ថិតក្នុងស្ថានភាពដាក់អុកស៊ីហ្សែន ដើម្បីព្យាបាលជំងឺ Covid-19
  • ភ្នំពេញ
  • ធ្វើបច្ចុប្បន្នភាពចុងក្រោយ : 2020-04-07 14:30:04.0
សន្តិសុខសង្គម

នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson ពេលនេះកំពុងស្ថិតក្នុងស្ថានភាពដាក់អុកស៊ីហ្សែន ដើម្បីព្យាបាលជំងឺ Covid-19

ទីក្រុងឡុងដ៏៖ លោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេស ពេលនេះកំពុងស្ថិតក្នុងស្ថានភាពដាក់អុកស៊ីហ្សែន ដើម្បីព្យាបាលជំងឺ Covid-19 ប៉ុន្តែរដ្ឋាភិបាលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់លោកដដែល ទោះបីជាលោកស្ថិតនៅក្នុងមន្ទីរពេទ្យក៏ដោយ។

នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Business Insider នៅថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២០។

យោងតាមការអះអាងរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស លោក Johnson ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅទីក្រុងឡុងដ៏ កាលពីយប់ថ្ងៃ អាទិត្យ ដើម្បីទទួលការធ្វើតេស្តទូទៅផ្សេងៗ បន្ទាប់ពីអាការៈរោគរបស់លោកនៅតែមិនទាន់ធូរស្រាល ក្រោយលោកត្រូវបានធ្វើតេស្តឃើញ ជំងឺ COVID-19 ជាងមួយសប្តាហ៍មកហើយ។ រីឯការបញ្ជូនលោក Johnson ទៅមន្ទីរពេទ្យបែបនេះ គឺជាវិធានការប្រុងប្រយ័ត្ន ដែលធ្វើឡើង ដោយ ផ្អែកទៅតាមការណែនាំរបស់វេជ្ជបណ្ឌិតលោក ខណៈរូបលោកមិនមានបញ្ហាធ្ងន់ធ្ងរអ្វីនោះទេ។


លោក Boris Johnson វ័យ៥៥ឆ្នាំ ត្រូវបានធ្វើតេស្តវិជ្ជមាននៃ COVID-19 កាលពី១០ថ្ងៃមុន ជាមួយរោគសញ្ញាមិនធ្ងន់ធ្ងរឡើយ ហើយលោក បានបន្តបំពេញការងារដឹកនាំរដ្ឋាភិបាលពីចម្ងាយ។ បើតាមរដ្ឋាភិបាលចក្រភពអង់គ្លេស បច្ចុប្បន្នទោះជាកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យក៏ដោយ លោក Johnson នៅតែជាអ្នកគ្រប់គ្រងរដ្ឋាភិបាលដដែល ហើយរំពឹងថាលោក Johnson នឹងវិលត្រឡប់មកដឹកនាំប្រទេសធម្មតាដូចដើម វិញ ក្នុងនាពេលឆាប់ៗ ក្រោយការធ្វើតេស្តនានានៅមន្ទីរពេទ្យត្រូវបញ្ចប់៕

  • ពាក្យទាក់ទង:

ចែករំលែកព័ត៌មាននេះ!