ព័ត៌មានថ្មីៗ
  1. ឯកឧត្ដម តឹក រ៉េត សំរេច ប្រធានក្រុមការងារ រដ្ឋាភិបាលជំនួសមុខអោយឯឧត្តម សាយសំអាល់ បាននាំយកអំណោយ សម្ភារៈប្រើប្រាស់ នឹកទឹកអាកុល ភេសជ្ជៈមួយចំនួនធំ ប្រគល់ជូនលោក អុីសុខ ឡេងអភិបាលក្រុងព្រះសីហនុ 
  2. សម្តេចហ៊ុន សែនប្រកាស​ផ្អាក​ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាតិ..
  3. ក្រសួងសុខាភិបាល៖ មានករណីព្យាបាលជាសៈស្បើយ៥នាក់ និងរកឃើញវិជ្ជមានកូវីដ១៩ថ្មី ១នាក់ ជាជនជាតិវៀតណាម
  4. ស៊ែរចែករំលែក! អនុក្រឹតកែសម្រួលថ្មី ប្រើទូរស័ព្ទពេលបើកបរពិន័យធ្ងន់ក ម៉ូតូ ៨ ម៉ឺនរៀល រថយន្តធុនស្រាល ១២ ម៉ឺនរៀល
  5. រត់មិនរួចទេ!! មេីលមុខមន្ត្រីប៉ូលិសចិត្តឃោរឃៅបាញ់សម្លាប់ស្រ្តីអតីតជាប្រពន្ធនិងកូនរងរបួសចាប់បានខណ្ឌសែនសុខហេីយ
  6. ពិតជារន្ធត់ណាស់ករណីគ្រោះថ្នាក់បណ្ដាលអោយមានមនុស្សស្លាប់ 
  7. ជាប់ពន្ធនាគារ៤ឆ្នាំមិនរាងចាលចេញមកវិញជួញដូរគ្រឿងញៀនដដែលចាប់ម្តងទៀតជនសង្ស័យ២នាក់
  8. ក្រោយពេលដែលភាគីថៃបិទច្រកទ្វារព្រំដែនកម្ពុជា.ថៃបានបន្តដឹកបញ្ជូនពលករខ្មែរចូលតាមច្រកអូរបីជាន់១ថ្ងៃជិត២០០នាក់
  9. សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់មន្ត្រីប៉ូលិសម្នាក់ទាំងយប់ ដែលរត់គេចខ្លួនពីខណ្ឌសែនសុខទៅពួនសង្ងំលាក់ខ្លួននៅដែនដីខេត្តកណ្តាល ក្រោយពីប្រើកាំភ្លើងបាញ់សម្លាប់អតីតប្រពន្ធនិងកូនរងរបួស
  10. លោកជំទាវឧត្តមសេនីយ៍ឯក អ៊ុក ដារ៉ាអគ្គនាយករង នៃអគ្គនាយកដ្ធានភស្តុភា ហិរញ្ញវត្ថុ ក្រសួងការពារជាតិបរិច្ចាគថវិកាចំនួន៥លានរៀលនិងឧត្តមសេនីយ៍ទោរៀម ទិត្យបរិច្ចាគថវិកាចំនួន៥លានរៀលដែរជូនដល់រាជរដ្ធាភិបាលកម្ពុជា ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងវិរុសកូវិដ-១៩
  11. នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson ពេលនេះកំពុងស្ថិតក្នុងស្ថានភាពដាក់អុកស៊ីហ្សែន ដើម្បីព្យាបាលជំងឺ Covid-19
  • ភ្នំពេញ
  • ធ្វើបច្ចុប្បន្នភាពចុងក្រោយ : 2020-04-07 14:30:04.0
ទាន់ហេតុការណ៍

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលបានអះអាងថា ក្រុមគ្រូពេទ្យកម្ពុជាអាចព្យាបាលជាដាច់បាន១០០% 

រាជធានីភ្នំពេញ៖នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២០ នេះ បើយោងទៅតាមការអះអាងពីលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលបានអះអាងថា ក្រុមគ្រូពេទ្យកម្ពុជាអាចព្យាបាលជាដាច់បាន១០០%  ​ពិតជាអស្ចារ្យខ្លាំងណាស់​ ។


អ្នកនាំពាក្យ បន្តថា កម្ពុជា អាចនឹងបញ្ជូនបុរសជនជាតិចិននោះ និងក្រុមគ្រួសាររបស់គាត់ ទៅប្រទេសចិនវិញ ក្នុងរយៈពេលដ៏ខ្លីខាងមុខ។ លោក បន្តថា យ៉ាងណា ក្នុងដំណាក់កាលនេះ ក្រុមគ្រូពេទ្យ នៅតែតាមដានមើលសុខភាពបុរសជនជាតិចិននោះយ៉ាងយកចិត្តទុកដាក់ និងបន្តដាក់គាត់ ឲ្យស្ថិតនៅក្នុងបន្ទប់ដោយឡែកពីគេដដែល។

គួររំលឹកថា៖នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ កម្ពុជា បានរកឃើញមេរោគកូរ៉ូណា លើបុរសជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ។ បុរសនោះ ឈ្មោះ ចា ជិនហួ អាយុ៦០ឆ្នាំ។ គាត់ បានធ្វើដំណើរជាមួយសមាជិកគ្រួសារ៣នាក់ទៀត ពីទីក្រុងវូហាន មកកាន់ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ គ្រួសាររបស់គាត់ទាំង៣នាក់ មិនមានមេរោគកូរ៉ូណានោះទេ។

នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បញ្ជាក់ថា លុះត្រាតែបុរសជនជាតិចិននោះ ត្រូវបានព្យាបាលជាសះស្បើយជាមុនសិន ទើបកម្ពុជា អាចបញ្ជូនរូបគេទៅកាន់ប្រទេសចិនវិញ។ លោក ថ្លែងដូច្នេះថា៖«មើលឲ្យគាត់ជា ចាំឲ្យគាត់ទៅវិញ កុំឲ្យទៅតាមផ្លូវឆ្លងគេ»។

អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ជាអ្នកនាំពាក្យក្រសួងសុខាភិបាលដែរនោះ បានប្រាប់អ្នកកាសែត អំពីស្ថានភាពជំងឺរបស់បុរសជនជាតិចិននោះ ដែលស្តាប់ទៅ ហាក់មិនសូវធ្ងន់ធ្ងរឡើយ។ អ្នកស្រី ឱ វណ្ឌឌីន ដែលបានចូលរួមក្នុងសន្និសីទជាមួយលោករដ្ឋមន្ត្រីនាពេលនោះ មានប្រសាសន៍ថា៖«សុខភាពរបស់គាត់ មានស្ថាភាពនឹងនទេ មិនបង្ហាញសភាពធ្ងន់ធ្ងរណាមួយនៅឡើយទេ លើកលែងតែរោគសញ្ញាមួយគត់ គឺគាត់មានរោគសញ្ញាផ្តាយសាយធម្មតា»។

មេរោគប្រភេទថ្មីម្យ៉ាង ហៅថា មេរោគកូរ៉ូណានេះ  មានប្រភពដើមមកពីទីក្រុងវូហាន ខេត្តហឺប៉ី នៃប្រទេសចិន ដែលចាប់ផ្តើមផ្ទុះឡើងកាលពីចុងខែធ្នូ ឆ្នាំ២០១៩។ គិតមកដល់ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ អ្នកស្លាប់ដោយសារមេរោគកូរ៉ូណា បានកើនឡើងដល់ជាង១៣០នាក់ហើយ ខណៈអ្នកផ្ទុកមេរោគប្រភេទថ្មីនេះ បានកើនឡើងដល់ជិត៦ពាន់នាក់ នៅក្នុងប្រទេសចិន។

មេរោគប្រភេទថ្មី ដែលអាចបង្កទៅជាជំងឺរលាកសួត និងមិនទាន់មានវ៉ាក់សាំងការពារនេះ បានរាលដាលទៅដល់តំបន់ដទៃទៀត ដូចជា ម៉ាកាវ ហុងកុង និង តៃវ៉ាន់ រួមទាំងបណ្តាលប្រទេសនានា ដូចជា ថៃ វៀតណាម កម្ពុជា ជប៉ុន អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង កាណាដា ម៉ាឡេស៊ី សិង្ហបុរី បារាំង និង ណេប៉ាល់ ជាដើម។  

  • ពាក្យទាក់ទង:

ចែករំលែកព័ត៌មាននេះ!