ព័ត៌មានថ្មីៗ
  1. ឯកឧត្ដម តឹក រ៉េត សំរេច ប្រធានក្រុមការងារ រដ្ឋាភិបាលជំនួសមុខអោយឯឧត្តម សាយសំអាល់ បាននាំយកអំណោយ សម្ភារៈប្រើប្រាស់ នឹកទឹកអាកុល ភេសជ្ជៈមួយចំនួនធំ ប្រគល់ជូនលោក អុីសុខ ឡេងអភិបាលក្រុងព្រះសីហនុ 
  2. សម្តេចហ៊ុន សែនប្រកាស​ផ្អាក​ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាតិ..
  3. ក្រសួងសុខាភិបាល៖ មានករណីព្យាបាលជាសៈស្បើយ៥នាក់ និងរកឃើញវិជ្ជមានកូវីដ១៩ថ្មី ១នាក់ ជាជនជាតិវៀតណាម
  4. ស៊ែរចែករំលែក! អនុក្រឹតកែសម្រួលថ្មី ប្រើទូរស័ព្ទពេលបើកបរពិន័យធ្ងន់ក ម៉ូតូ ៨ ម៉ឺនរៀល រថយន្តធុនស្រាល ១២ ម៉ឺនរៀល
  5. រត់មិនរួចទេ!! មេីលមុខមន្ត្រីប៉ូលិសចិត្តឃោរឃៅបាញ់សម្លាប់ស្រ្តីអតីតជាប្រពន្ធនិងកូនរងរបួសចាប់បានខណ្ឌសែនសុខហេីយ
  6. ពិតជារន្ធត់ណាស់ករណីគ្រោះថ្នាក់បណ្ដាលអោយមានមនុស្សស្លាប់ 
  7. ជាប់ពន្ធនាគារ៤ឆ្នាំមិនរាងចាលចេញមកវិញជួញដូរគ្រឿងញៀនដដែលចាប់ម្តងទៀតជនសង្ស័យ២នាក់
  8. ក្រោយពេលដែលភាគីថៃបិទច្រកទ្វារព្រំដែនកម្ពុជា.ថៃបានបន្តដឹកបញ្ជូនពលករខ្មែរចូលតាមច្រកអូរបីជាន់១ថ្ងៃជិត២០០នាក់
  9. សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់មន្ត្រីប៉ូលិសម្នាក់ទាំងយប់ ដែលរត់គេចខ្លួនពីខណ្ឌសែនសុខទៅពួនសង្ងំលាក់ខ្លួននៅដែនដីខេត្តកណ្តាល ក្រោយពីប្រើកាំភ្លើងបាញ់សម្លាប់អតីតប្រពន្ធនិងកូនរងរបួស
  10. លោកជំទាវឧត្តមសេនីយ៍ឯក អ៊ុក ដារ៉ាអគ្គនាយករង នៃអគ្គនាយកដ្ធានភស្តុភា ហិរញ្ញវត្ថុ ក្រសួងការពារជាតិបរិច្ចាគថវិកាចំនួន៥លានរៀលនិងឧត្តមសេនីយ៍ទោរៀម ទិត្យបរិច្ចាគថវិកាចំនួន៥លានរៀលដែរជូនដល់រាជរដ្ធាភិបាលកម្ពុជា ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងវិរុសកូវិដ-១៩
  11. នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson ពេលនេះកំពុងស្ថិតក្នុងស្ថានភាពដាក់អុកស៊ីហ្សែន ដើម្បីព្យាបាលជំងឺ Covid-19
  • ភ្នំពេញ
  • ធ្វើបច្ចុប្បន្នភាពចុងក្រោយ : 2020-04-07 14:30:04.0
ព័ត៌មានជាតិ

ក្រសួង​បើក​ធ្វើ​ស្លាក​លេខ​ពិសេស ​អាចដាក់​ឈ្មោះ​ម្ចាស់​យានយន្ត​បាន

ភ្នំពេញ: ក្រសួង​សារធារណការ ​និង​ដឹកជញ្ជូន​បានប្រកាស​បើក​ដំណើរការ​ចុះបញ្ជី​លេខ​ពិសេស​ផ្ទាល់ខ្លួន សម្រាប់​រថយន្ត ឬ​ធ្វើ​ស្លាក​លេខ​រថយន្ត​ពិសេស​ដែល​អាចដាក់​ជា​ឈ្មោះ​ម្ចាស់​យានយន្ត​បាន​ចាប់ពី​ថ្ងៃទី​ ៧ ខែមករា ឆ្នាំ​ ២០២០ ​​ដើម្បី​ធ្វើ​ទំនើបកម្ម​ឲ្យ​មាន​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​និង​ជាការ​ចូលរួម​កៀរគរ​ថវិកាជាតិ​។

លោក​ ប៉ាល់ ចន្ទតារា ​រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែងថា​ស្លាក​លេខ​ពិសេស​នេះ គឺ​ម្ចាស់​យានយន្ត​អាច​កំណត់​អក្សរ ឬ​លេខ​ទៅតាម​អ្វីដែល​ខ្លួន​ចង់បាន ហើយ​ក៏​អាច​យក​ស្លាក​លេខ​នេះ​រក្សាទុក​ប្រើប្រាស់​ពេញ​មួយជីវិត​របស់ខ្លួន​បានដែរ​។

លោក​បន្តថា ស្លាក​លេខ​យានយន្ត​ពិសេស​នេះ​ត្រូវ​សរសេរ​អក្សរ​ខ្មែរ​បញ្ជាក់ថា «​កម្ពុជា​» ពី​ខាងលើ​ហើយ​ផ្នែក​កណ្តាល​ជា​លេខ​ចុះបញ្ជី​មាន​លេខ និង​អក្សរ​ឡាតាំង​មិន​លើសពី​ ៨ ​ខ្ទង់ និង​ផ្នែក​ខាងក្រោម​សរសេរ​អក្សរ​ឡាតាំង​មាន​ពាក្យ «CAMBODIA» នៅ​ពីក្រោម​បន្ទាត់​ផ្តេក​។

លោក ចន្ទតារា បញ្ជាក់ថា​៖ «​ការ​កំណែទម្រង់​ថ្មី​នេះ​គឺជា​នីតិវិធី​នៃ​ការប្រមូល​ចំណូល​ពី​ការចុះបញ្ជី​លេខ​ពិសេស​យានយន្ត​សម្រាប់​អ្នក​ដែល​ស្រឡាញ់​ពេញចិត្ត​ស្លាក​លេខ​យានយន្ត​របស់ខ្លួន​ ប៉ុន្ដែ​វា​ត្រូវ​កំណត់​តម្លៃ​ដោយ​ប្រកាស​អន្តរក្រសួង គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ ម្យ៉ាងទៀត​វា​ជា​ការងាយស្រួល​ដល់​ការគ្រប់គ្រង​ចំនួន​យានយន្ត ងាយស្រួល​ស្រាវជ្រាវ​អត្តសញ្ញាណ​ម្ចាស់​យានយន្ត​នៅពេល​មាន​ហេតុការណ៍​អ្វីមួយ​»​។

លោក​ ធឹម ឆៃហោ ពលរដ្ឋ​ម្នាក់​រស់នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ បាន​និយាយ​ថា​លោក​មិន​ចាប់​អារម្មរណ៍​ស្លាក​លេខ​ពិសេស​នេះ​ទេ ដោយសារ​វា​មានតម្លៃ​ថ្លៃ​ប៉ុន្ដែ​ចំពោះ​អ្នកមាន​ជីវភាព​ធូរធារ ឬ​អ្នកជិះរថយន្ត​ទំនើបៗ​អាច​នឹង​ចាប់អារម្មណ៍​ជាវ​យក​ទៅ​ប្រើប្រាស់​បំពាក់​លើ​រថយន្ត​ពួកគាត់​។

 

លោក​បន្តថា លោក​គាំទ្រ​បច្ចេកវិទ្យា​របស់​ស្លាក​លេខ​នេះ ដោយសារ​វា​មាន​កន្លែង​ស្កេនបាកូដ (Scan Barcode) ​ដែល​អាច​ដឹង​ពី​ឈ្មោះ និង​អាសយដ្ឋាន​ម្ចាស់​រថយន្ត ហើយ​ក៏​អាច​ដឹង​ពី​ប្រវត្តិ​របស់​រថយន្ត​ដែរ​។ ការ​ស្កែន​បាកូដ ពិត​ជាមាន​សារៈសំខាន់ ដើម្បី​គ្រប់គ្រង​លើ​ផលិតផល​អ្វីមួយ​ជាក់ស្ដែង​ទំនិញ​នៅតាម​បណ្ដា​ផ្សារ​ទំនើប​ភាគច្រើន​ត្រូវ​បាន​គេ​ដាក់​បាកូដ ដើម្បី​ដឹង​ពី​តម្លៃ​នៃ​ទំនិញ​នេះដែរ​។

លោក​បញ្ជាក់ថា​៖ «​បើតាម​ខ្ញុំ​ដឹង​កន្លងមកនេះ​ការ​ស្កេនបាកូដ (Scan Barcode) ​គេ​អាច​ដឹង​ពី​ម្ចាស់​យានយន្ត​ដឹង​ពី​អាសយដ្ឋាន​ម្ចាស់​។ ម្យ៉ាងទៀត នៅពេល​ដែល​អ្នកបើកបរ​រថយន្ត​បាន​ប្រព្រឹត្ត​បទល្មើស​អ្វីមួយ គឺ​សមត្ថកិច្ច​ងាយស្រួល​រក​អត្តសញ្ញាណ​»​។

លោក គង់ រតនៈ នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​បាន​ស្វាគមន៍​ចំពោះ​ការធ្វើ​ទំនើបកម្ម​នៃ​ការធ្វើ​ស្លាក​លេខ ឬ​ចុះបញ្ជី​យានយន្ត​នេះ ដោយសារ​បច្ចេកវិទ្យា​មានការ​ជឿនលឿន​ដែល​ប្រើប្រាស់​ជា​ប្រយោជន៍​ផ្សេងៗ​។ ប៉ុន្ដែ​លោក​នៅមាន​ការព្រួយបារម្ភ ចំពោះ​ការគ្រប់គ្រង​ថា​តើ​ស្លាក​លេខ​ពិសេស​នេះ​អាចដាក់​បាន​រថយន្ត​ប៉ុន្មាន​គ្រឿង​? ក្នុងករណី​បាត់ ឬ​ចោរលួច​ទៅ​ដាក់​នៅ​រថយន្ត​ផ្សេងទៀត តើ​អាច​ស្រាវជ្រាវ​របៀប​ណា​?

លោក​បន្តថា​៖ «​សម្រាប់​ខ្ញុំ​គឺ​យើង​ត្រូវធ្វើ​ទំនើបកម្ម​អ៊ីចឹង​ហើយ​ ប៉ុន្ដែ​យើង​ជំរុញ​បន្ថែម​ការចុះបញ្ជី​យានយន្ត និង​ធ្វើ​បច្ចុប្បន្នភាព​យានយន្ត​ជាប្រចាំ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​គ្រប់​យានយន្ត​នៅ​កម្ពុជា​ត្រូវតែ​ចុះបញ្ជី​ទាំងអស់ ព្រោះ​សព្វថ្ងៃនេះ​នៅ​មាន​រថយន្ត​ច្រើន​ទៀត​មិនទាន់​ចុះបញ្ជី​ត្រឹមត្រូវ ហើយ​រថយន្ត​ខ្លះ​ត្រូវ​កែច្នៃ​កន្លែង​នេះ​កន្លែង​នោះ​ខុសពី​បច្ចេកទេស​ចុះ​ក្នុង​បញ្ជី​។ អ៊ីចឹង​ធ្វើឲ្យ​យើង​ពិបាក​ក្នុងការ​គ្រប់គ្រង​»​។

គួររំឭកថា​កាលពី​ថ្ងៃទី​ ០៣ ខែ​មិថុនា ឆ្នាំ​ ២០១៩ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​ស្តីពី​ការចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ស្លាក​លេខ​សម្គាល់​យានជំនិះ​ដោយ​អនុក្រឹត្យ​នោះ បញ្ជាក់ថា​ស្លាក​លេខ​យានយន្ត​ពិសេស​នេះ​ត្រូវ​សរសេរ​អក្សរ​ខ្មែរ​បញ្ជាក់ថា​ «​កម្ពុជា​» ​ពី​ខាងលើ​ហើយ​ផ្នែក​កណ្តាល​ជា​លេខ​ចុះបញ្ជី​មាន​លេខ និង​អក្សរ​ឡាតាំង​មិន​លើសពី​ ៨ ​ខ្ទង់ និង​ផ្នែក​ខាងក្រោម​សរសេរ​អក្សរ​ឡាតាំង «CAMBODIA» នៅ​ពីក្រោម​បន្ទាត់​ផ្តេក​។

អនុក្រឹត្យ​បន្តថា​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មាន​ភារកិច្ច​ចុះបញ្ជី និង​ផ្ទេរកម្មសិទ្ធិ​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​ស្លាក​លេខ​យានជំនិះ​។

លេខ​ចុះបញ្ជី​ពិសេស និង​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​ត្រូវ​បង់ក​ម្រៃ​សេវាសាធារណៈ​តាម​ការកំណត់​ក្នុង​ប្រកាស​អន្តរក្រសួង​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឬ​តាម​លទ្ធផល​នៃ​ការលក់ ឬ​ដេញថ្លៃ​ជា​សាធារណៈ​៕

 

  • ពាក្យទាក់ទង:

ចែករំលែកព័ត៌មាននេះ!